រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ឧបត្ថម្ភអំណោយជូនដល់សមាជិកចំនួន២នាក់ ក្នុងនោះ សមាជិកមានប្រពន្ធទើបសម្រាលកូន​ និងសមាជិកដែលម្តាយទទួលមរណភាព!


នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឧបត្ថម្ភជូនដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖

 ១.លោកអនុសេនីយ៍ទោ​ ស៊ាង​ ផាន់ណា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

 អំណោយដែលក្រុមការងារបានប្រគល់ជូន រួមមាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកា ៥០០,០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ។

 ២.ចូលរួមរំលែកទុក្ខដល់គ្រួសារ លោកនាយចំណង់​ សុីវ​ ដាវី សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលម្តាយរបស់លោកទទួលមរណភាព​។ អំណោយដែលក្រុមការងារបានប្រគល់ជូន រួមមាន ៖ ថវិកាចំនួន ៩០០,០០០ រៀល ទឹកសុទ្ធ៤កេស។






Previous Post Next Post