ព្រឹកមិញ, ពេលចុះទៅសកសួរសុខទុក្ខបងប្អូនចំណុះទូកទាំង ២០ មកពីខេត្តក្រចេះ, ខ្ញុំបានចុះដើរតាមមាត់ទន្លេសាបនៅតំបន់ OCIC ជ្រោយចង្វារ បានជួបបងប្អូនចំណុះទូក ចំប៉ាសួស្តីសម័យតជោ មកពីខេត្តព្រៃវែង, ខ្ញុំបានសាកសួរបងប្អូនថាបានអ្វីហូប បានត្រីប្រឡាក់យកពីស្រុកមកអាំងហូបបាយពេលព្រឹក។ បងម្នាក់បានហុចត្រីអាំងមួយឱ្យខ្ញុំហូប។
មិនទាន់បានអាហារពេលព្រឹក ហើយឃ្លានផង ក៏ខ្ញុំទទួលមកសាក។
Tags:
ព័ត៌មានជាតិ