រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន...

មន្ទីរព័ត៌មានរាជធានីខេត្តត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការបំពេញមុខងារស្នូលរបស់ខ្លួនចំនួន ២ គឺដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងខេត្ត និងដើរតួនាទីជាអង្គគាំទ្រក្នុងមុខងារផ្នែកទំនាក់ទំនងសាធារណៈដល់រដ្ឋបាលខេត្តនិងមន្ទីរជំនាញចំណុះខេត្តក្នុងការផ្សព្វផ្សាយពីគោលនយោបាយសមិទ្ធិផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធិផលនិងការអភិវឌ្ឍនានាក្នុងខេត្តរបស់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទូទៅដើម្បីឱ្យពួកគាត់បានជ្រាប យល់ដឹងឱ្យបានទូលំទូលាយ។

 នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មានរាជធានី ខេត្ត នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។ 

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា មន្ទីរព័ត៌មាន ត្រូវបង្កើននូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវតែសកម្ម មោះមុតនឹងការងារដោយផ្អែក លើទស្សនាទាន គឺរួមគិត រួមផ្តល់យោបល់ រួមធ្វើ និងជំរុញការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពនូវព័ត៌មានលេចធ្លោររបស់ រាជធានី ខេត្ត រៀងៗខ្លួនលើគ្រប់មធ្យោបាយ និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យបានទូលំទូលាយ។

 









Previous Post Next Post