សូមអបអរសាទរបងប្អូនអ្នកខេត្តក្រចេះដែលធ្វើបានល្អក្នុងរយៈពេល ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានចូលរួមប្រណាំងទូកយ៉ាងស្វិតស្វាញ ប្រកបដោយវិន័យ សេចក្តីថ្លៃថ្នូរ សាមគ្គីភាព និងភារតភាព។
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំសូមថ្លែងអំណរគុណដល់កីឡាករចំណុះទូកទាំងអស់ រួមទាំងគណៈកម្មការទូក រដ្ឋបាលខេត្តក្រចេះ សមាជិក សមាជិកាក្រុមការងារ រួមនឹងបងប្អូនប្រជាពលរដ្ឋខេត្តក្រចេះទាំងមូល ព្រមទាំងសប្បុរសជនដែលបានចូលរួមគាំទ្រដល់ទូកងទាំង ២០ របស់ខេត្តក្រចេះអាចមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។
Tags:
ព័ត៌មានជាតិ