រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សូមស្វាគមន៍អត្តពលិកអ្នកស្នេហ៍កីឡាជិះកង់ចំងាយឆ្ងាយមកកាន់ខេត្តក្រចេះ!

អត្តពលិកអ្នកស្នេហាវិស័យកីឡាជិះកង់គ្រប់ក្រុមបានរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ ចម្រុះរួមគ្នាមួយឡើង ដែលព្រឹត្តិការណ៍នេះមានឈ្មោះថា AUDAX CAMBODIA លើចម្ងាយផ្លូវ២០០គីឡូម៉ែត្រ ដោយធ្វើដំណើរពី(ភ្នំពេញ-កណ្តាល-កំពង់ចាម និងបញ្ចប់នៅខេត្តក្រចេះ) ដើម្បីជាការរួមចំណែកលើកស្ទួយដល់វិស័យកីឡា ឱ្យមានការរីកចម្រើនស្របតាមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព SPORTS LIVE IN PEACE" ។

 ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងក្រចេះ និងឯកឧត្តម ទន់ សារ៉ាត់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ តំណាងខ្ញុំប្រធានក្រុមការងារ និងតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានទទួលស្វាគមន៍ក្រុមអត្តពលិកយ៉ាងកក់ក្តៅ។












Previous Post Next Post