កាលពីវេលាម៉ោង០៤:០០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេរីថ្មីមួយគ្រឿង ទើបទិញបានប្រមាណ 4ខែ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះជាជនជាតិចិនម្នាក់កំពុងឈរចុចទូរស័ព្ទនៅចំណុច ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជិះគេចខ្លួន តែត្រូវជនរងគ្រោះ រួមជាមួយប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានទៅ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំយកទៅមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីស្រាវជ្រាវបន្ថែម។
Tags:
សន្តិសុខសង្គម