រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមហ៊ុន HEINEKEN ខេមបូឌា បានសំដែងនូវការគាំទ្រគោលការណ៍និងយន្តការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្ម និងលើកកម្ពស់សុខុមាលភាពសាធារណៈ...

ក្រុមហ៊ុន HEINEKEN ខេមបូឌា បានសំដែងនូវការគាំទ្រ និងចូលរួមអបអរសាទរចំពោះក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ដែលបានសម្រេចកិច្ចការងារដ៏សំខាន់ក្នុងការរៀបចំនូវយន្តការ នីតិវិធី បទដ្ឋានគតិយុត្ត លើការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។


 ការគាំទ្ររបស់ក្រុមហ៊ុន HEINEKEN ខេមបូឌា ដែលជាក្រុមហ៊ុនផលិតស្រាបៀរ HEINEKEN ធ្វើឡើងក្នុងឱកាសដែល លោក Andy Hewson តំណាងក្រុមហ៊ុនហុីននីគែន ខេមបូឌា អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។

 លោក Andy Hewson បានវាយតំលៃខ្ពស់ចំពោះកិច្ចការងារដែល ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលបានរៀបចំ នីតិវិធិ បទដ្ឋានគតិយុត្ត នានាក្នុងការជួយដល់បណ្តាក្រុមហ៊ុនផលិត និងលក់ផលិតផលគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា អោយគោរពច្បាប់ក្នុងការប្រកួតប្រជែងដោយ សុចរិតភាព។

 ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា គឺមានសារៈសំខាន់ដែលរាជរដ្ឋាភិបាល បានគិតគួរយកចិត្តទុកដាក់ខ្ពស់ដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាព សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងអោយមានសណ្តាប់ធ្នាប់ល្អ។ 

 ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីកិច្ចការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលនឹងត្រូវអនុវត្តន៍តាមការណែនាំចេញដោយ ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ។

 តាមរយៈកិច្ចការងារនេះដែរ ក្រសួងព័ត៌មាន នឹងដឹកនាំធ្វើយុទ្ធនាការ “ ឆន្ទៈល្អ “ ទៅលើការគ្រប់គ្រងផ្សព្វផ្សាយគ្រឿងស្រវឹងដោយផ្លាស់ប្តូរនូវផ្នត់គំនិតនៃផ្សព្វផ្សាយដែលដាក់ពាណិជ្ជកម្មលើផលិតផលធំៗ មករូបភាពជាសារអប់រំធំៗជំនួសវិញ ដើម្បីចូលរួមធ្វើអោយការផ្សព្វផ្សាយគ្រឿងស្រវឹងអោយមានសណ្តាប់ធ្នាប់ល្អ និងចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសធ្វើអោយការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវដើម្បីតម្កល់ផលប្រយោជន៍រួម និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ។

 គួរបញ្ជាក់ដែរថា ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្កើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ហើយក្រុមការងារនេះ មានភារកិច្ច ដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, កំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់និងជំរុញការប្រកួតប្រជែងដោយសុចរិត រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធ ផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ៕


 








Previous Post Next Post