នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ព្រុំ សក្ដ័ា មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានចាត់តំណាងនាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃអាវុធហត្ថខណ្ឌសែនសុខ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៦៩០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ ម៉ម រ៉ាមុន្នី ជំនួយការ មូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
Tags:
ព័ត៌មានជាតិ