ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញជាអធិបតីព្រឹត្តការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី១១ ដែលរៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលកីឡាក្នុងសាលដំរីនៃពហុកីឡាដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងបី និងសិស្សានុសិស្សចូលរួមលើកទឹកចិត្តយ៉ាងច្រើនកុះករផងដែរ។ គោលបំណងនៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ គឺដើម្បីផ្តល់ឱកាសដល់និស្សិត មកពីបណ្តាលវិទ្យាស្ថាន និងសកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិត ឧបករណ៍បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯក សម្រាប់តំណាងកម្ពុជា ទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
រូបថត៖ ខឹម សុវណ្ណារ៉ា
Tags:
កីឡា