រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ...

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ៗ និងលើកទឹកចិត្តបែបនេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ នៃការហែរទានព្រះវស្សា អមដោយការហែរទីងមោង សំដៅធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង ជាមួយព្រះគ្រូអនុគណស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងអ្នកគ្រប់គ្រងទីងមោង ក្នុងស្រុកស្អាង នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។ ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំក្រុមការងារថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវសិក្សាអោយបានច្បាស់ពីប្រវត្ត និងរចនាបថរបស់ទីងមោង ដើម្បីចងក្រងទុកជាឯកសារ ជៀសវាងការរចនារូបទីងមោងដែលប្រាសចាកពីទម្រង់ និងរចនាបថរបស់ខ្មែរ។












Previous Post Next Post