រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកវរសេនីយ៍ឯក សៀ ទីន ដឹកនាំក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី ចូលរួមក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់...

ថ្ងៃច័ន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការរៀបចំ និងផ្តួចផ្តើមគំនិតដោយ លោក ធារ៉ា មុន្នីឧត្តម ក្នុងការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (ហៅកាត់ថា RARA) បានដឹកនាំក្រុម ព្រមទាំងមានការចូលរួមពីសប្បុរសជន ទៅចូលរួមក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់។ កញ្ចប់ជំនួយសប្បុរសធម៍រួមមាន បរិក្ខារជំនួយដល់ការសិក្សាដូចជា កង្ហារ ម៉ាសុីនចំរោះទឹកស្អាត ឧបករណ៍បញ្ចាំងស្លាយ ម៉ាសុីនព្រីនធើរ ទឹកថ្នាំព្រីនធើរ ឈើច្រត់សំរាប់ជនពិការ និងស្បៀងអាហារដូចជា អង្ករ មីកញ្ចប់ ត្រីខរ ទឹកត្រី ទឹកសុីអុីវ ទឹកសណ្តែកបំប៉ន ព្រមទាំងម្ហូបអាហារថ្ងៃត្រង់មួយពេលសំរាប់សិស្សចំនួន៣៥០នាក់។ 

 កញ្ចប់ជំនួយសប្បុរសធម៍នេះគឺជំនួយដ៏មានតម្លៃក្នុងការឧបត្ថមការខ្វះខាតផ្នែកបរិក្ខារផ្គត់ផ្គង់ចាំបាច់របស់សាលារៀន ទ្រទ្រង់កម្មវិធីបង្ហាត់បង្រៀន ដោះស្រាយចំណូលចំណាយ ព្រមទាំងអភិវឌ្ឍន៍កែលំអរក្នុងបរិវេនសាលារៀនបានមួយកំរិតផងដែរ។

 សប្បុរសជនដែលបានចូលរួមបន្ថែមមាន៖ - លោក Vanna San និងក្រុមគ្រួសារ (USA)
 - លោក Sokhan Sok ជាមួយ លោកស្រី Kea Yang និងក្រុមគ្រួសារ (USA) 
- លោក Phalla Eang and លោកស្រី Dominic Chea (USA)
 - លោកស្រី Sophy San ជាមួយ លោក Viceth និងក្រុមគ្រួសារ (USA)
 - លោក Bunpheng Ly ជាមួយ លោកស្រី Kim Kim Sour និងក្រុមគ្រួសារ (USA)
 - លោកស្រី Sokhom Young (USA)
 - លោក Chamroeun Sun ជាមួយ លោកស្រី Chenda Hy និងក្រុមគ្រួសារ(USA) 
- Tha Smith and Charles Smith (USA)
 - Chhoeung Srey Oun and Eang Menghong (USA) 
- លោក ហេង វ៉ាពុទ្ធិរាជ
 - លោក ទេព បូវីន និង សប្បុរសជន ដទៃទៀត។ ក្នុងពេលកន្លបមក ក្រុមនាយទាហាន​កង​យោធពល​ខេមរភូមិន្ទ​បញ្ចប់ការសិក្សាពីបណ្ឌិត្យសភា​យោធា​អូស្រ្តាលី​​ ​(ហៅកាត់ថា​ RARA) តែងតែចូលរួម យកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសប្បុរសធម៍ ជាពិសេសការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែល្អប្រសើរ។










Previous Post Next Post