រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណីអគ្គិភ័យ ឆាបឆេះភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក...

នៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅចំណុច អតីតភោជនីយដ្ឋាន ប្រេន ឌី ស្ថិតនៅ ផ្លូវ២៦៥ កែងផ្លូវ១៩២ ក្រុម២៥ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

- មូលហេតុ: ជាងផ្សារដែកធ្លាក់កំទិចធូបផ្សារបង្កជាអគ្គិភ័យ ។

 -ប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រគូប X ២៥ម៉ែត្រគូប ។

 -ខូចខាតសម្ភារៈ ឆេះហាងដែកប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រ x២៥ម៉ែត្រគូប ចំនួន ០១ហាង រួមមានម៉ូតូម៉ាក់ហុងដាភីស៊ីអិចចំនួន ០១គ្រឿង និងសម្ភារៈក្នុងហាងអស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ ភោជនីយដ្ឋាន យីហោ បង ចំនួន ០១ហាង ខូចខាត ៤០% , ផ្ទះថ្មជាន់ទី១ ចំនួន ០២ល្វែង ។

 អគ្គិភ័យនេះត្រូវបានពន្លត់ចប់ : នៅម៉ោង ១៣នឹង០០នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល ដោយប្រើប្រាស់ រថយន្តការិយាល័យបង្កា និងសង្គោះអគ្គិភ័យ : ចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៨ឡាន ស្មើនឹង ១៥២ម៉ែត្រគូប ។ 

-រថយន្តជំនួយអន្តរាគមន៍:រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿង ស្មើនឹង ០៤ម៉ែត្រគូប ។

 រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕










Previous Post Next Post