រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា(ប្រេីដាវកែច្នៃកាប់បំផ្លាញម៉ូតូ)

ជនសង្ស័យចំនួន០១នាក់ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព កាប់បំផ្លាញម៉ូតូគេដោយប្រើដាវកែច្នៃ នៅចំណុចផ្លូវបេតុងខាងមុខមណ្ឌលប្រល័យពូជសាសន៍ជេីងឯក ស្ថិតនៅ ភូមិរសួស សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី។

 -ជនសង្ស័យខាងលើមានឈ្មោះ ឌី វ៉ាន់ដេតហៅដេត ភេទប្រុ សអាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 -សម្ភារៈខូចខាត:ដាច់កន្ទុយម៉ូតូពីក្រោយ; បែកកុងទ័រ; បែកចង្កៀងម៉ូតូពីខាងមុខ។

 -ស្លាកស្នាម និងវត្ថុតាងបន្សល់ទុកកន្លែងហេតុ: ម៉ូតូ ០១គ្រឿង,(របស់ជនរងគ្រោះ) ;ដាវកែច្នៃចំនួន០១ដេីម(របស់ជនសង្ស័យ)។

 បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរបន្តនីតិវិធីនៃច្បាប់៕




Previous Post Next Post