រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ ពាក់ពន្ធករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត (ជិះម៉ូតូកាន់កាំ ..;បិត ផ្គាក់)

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០២:០០នាទីរំលងអាធ្រាត្យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ ពាក់ពន្ធករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត (ជិះម៉ូតូកាន់កាំ ..;បិត ផ្គាក់) នៅចំណុចស្តុបលូ៥ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។


 ឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ រួមមាន៖ ១. ឈ្មោះ រ៉ែន ពិសិត្ថ ភេទប្រុស ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។


 ២. ឈ្មោះ ហ៊ាន ហ័ន ភេទប្រុស ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅឃ្លាំងអេតចាយ ភូមិធម្មមេត្រី ខណ្ឌដង្កោ។


 ៣. ឈ្មោះ សុំ សុកឃី ភេទប្រុស ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅឃ្លាំងអេតចាយ ភូមិធម្មមេត្រី ខណ្ឌដង្កោ។


 ៤. ឈ្មោះ ពិសី ពិទូ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ខណ្ឌជើងឯក។ 

 ៥. ឈ្មោះ ជ័រ ឡាពិន ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល សង្កាត់ជើងឯក ខណ្ឌដង្កោ។ 

 ៦. ឈ្មោះ ភក្រ្ត័ បូរៈផាត់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។


 ៨. ឈ្មោះ ឆន សុណ្ណរាជ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។


 ចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១KE-១៣៦៥, ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១M-4459 និងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំេពញ ១KN ៤៩៥១, ប្រដាប់ដោយកាំ ..;បិត ផ្គាក់ ០២ដើម និងទូរស័ព្ទដៃសេរីចាស់ ០៥គ្រឿង ។ 

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕



Previous Post Next Post