រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំក្រុមកីឡាបាល់ទាត់អគ្គស្នងការដ្ឋាននគរនាលជាតិ ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ “ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤ ជាមួយក្រុមកីឡាបាល់ទាត់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានចំណាត់ថ្នាក់លេខ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី៕
Tags:
ព័ត៌មានជាតិ