រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង...

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ភ្នំពេញ៖ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។

 

 ឯកឧត្តមស្នងការ ក៏បានណែនាំឲ្យបែងចែកវេនប្រចាំការត្រៀមចេញអន្តរាគមន៍រាល់សភាពការណ៍កើតឡើងនៅក្នុងមូលដ្ឋានទាំងបទល្មើសចរាចរណ៍ ព្រហ្មទណ្ឌ ក្មេងទំនើង និងអំពើឆក់ លួចជាដើម។ 

 

រាល់ការងារត្រូវស្តាប់សភាពការណ៍បទល្មើសឲ្យបានច្បាស់លាស់ ដើម្បីប្រើប្រាស់កម្លាំងចេញដោះស្រាយសភាពការណ៍ឲ្យទាន់ពេលវេលា។ 

 

អនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ប៉ុន្តែមន្រ្តីអនុវត្តត្រូវមានគុណធម៌ សីលធម៌ គោរពវិន័យ និងស្មោះត្រង់ជាមួយវិជ្ជាជីវៈជំនាញ។ 

 

 ឯកឧត្តមស្នងការ បានណែនាំឲ្យមានការពង្រឹងវិធានការជំនាញ និងវិធានការច្បាប់ និងបង្កើនការស្រាវជ្រាវមុខសញ្ញាដែលប្រព្រឹត្តបទល្មើសមិនទាន់បង្រ្កាបបានដូចជាបទល្មើសឆក់ លួច ដើម្បីនាំយកមកអនុវត្តតាមនីតិវិធី។

 

 ពិធីពសំណេះសំណាលមានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌបឹងកេងកង លោក-លោកស្រីអធិការរង លោកនាយផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៕ 

 







 

Previous Post Next Post