ខេត្តកំពង់ស្ពឺ: ដឹកនាំដោយ ព្រះឃោសាវិមុត្តិ មឿន សុទ្ធា ព្រះរាជាគណ:ថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសមាគម មនុស្សធម៌ និងវប្បធម៌ខ្មែរ ។
មានការចូលរួម វត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ដួង អក្ខរា អគ្គនាយក ស្ថានីយទូរទស្សន៍អនឡាញ S.A TVHD.និងជាអគ្គលេខាធិការដ្ឋាន សមាគមសម្ព័ន្ធយុវជនអាហារូបករណ៍ "ស២" ជាមួយមហាបរិស័ទ ពុទ្ធបរិស័ទជិតឆ្ងាយ សមាជិក សមាជិកាសមាគម បានឯកភាពផ្ដើមធ្វើបុណ្យកឋិនទាន ដើម្បីវេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស៣ខែ ថវិកាសរុបបានពីកឋិនសាមគ្គី ចំនួន ៣២លានរៀល សរុបទាំងបច្ច័យដុល្លារ ។
ដើម្បីចូលរួមលើកស្ទួយវិសយ័ព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ និងទៅថ្ងៃអនាគតផងដែរ ។
សូមប្រសិទ្ធិពរជយ័ជូនដល់មហាបរិស័ទ ពុទ្ធបរិសទ័ គ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ក្នុងអង្គកឋិនទានសាមគ្គី នេះ ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅក្នុងវត្ត ដើម្បីតម្កល់មហាកុសលផលបុណ្យ ទៅអនាគតជាតិខាងមុខ ។
ក្នុងឱកាសនោះដែរ ព្រះឃោសាវិមុត្តិ មឿន សុទ្ធា ព្រះរាជាគណ:ថ្នាក់កិត្តិយស បានបញ្ជាក់ថា កម្ពុជាមានការសុខសន្តិភាព មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ពីប្រទេសដែលស្ងាត់ជ្រងុំ ឥឡូវក្លាយទៅជាប្រទេសដែលមានសុខសន្តិភាព និងវិវឌ្ឍន:ភាព ដែលត្រូវបានអន្តរជាតិទទួលស្គាល់ទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ពោលគឺគណបក្សប្រជាជនកម្ពុជា ដែលបានកើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ជាប្រមុខដឹកនាំមានការរីកចំរើនឆាប់រហ័សទាំងពុទ្ធចក្រនិងអណាចក្រផងដែរ៕
ជាចុងក្រោយនេះ សូមឱ្យខ្មែររួប រួមសាមគ្គីគ្នា ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិ សាសនា ព្រះមហាក្សត្រ វប្បធម៌ ប្រពៃណី រក្សាទំនៀមទម្លាប់ បុព្វបុរសដូនតាខ្មែរយើង សូមថ្វាយ ប្រគេន ជូននូវ ពុទ្ធពរទាំង ៤ប្រការគឺ: គឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លានឡើយ ៕ _ សូមអរព្រះគុណ និងអរគុណ _