នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានជួបសំណេះសំណាលជាមួយនគរបាលជានារី ចំនួន៣៤នាក់ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ "ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសមយ័ ឌីជីថល"។
ក្នុងពិធីនោះដែរ លោកអធិការបាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រគល់ជូននគរបាលនារីក្នុងម្នាក់ៗ សារ៉ុងសុឹងខ្មែរ ចំនួន០១សំពត់ និងថវិកា៥០០០០រៀលក្នុងម្នាក់ៗ ។
Tags:
សន្តិសុខសង្គម