រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម.....

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត(Justin Kevin Wayatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

 

 តាមការឲ្យដឹង ពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានសេចក្តីរីករាយណាស់ដែលបានវិល​ត្រឡប់​មកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេលជាង២០ឆ្នាំកន្លងមក។

 

 ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់​ និងអភិវឌ្ឍន៍​យ៉ាងឆាប់រហ័ស ហើយឯកឧត្តមក៏សូមសំដែងនូវការគោរពចំពោះការដឹកនាំដ៏វៃឆ្លាត​របស់​សម្ដេចតេជោក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ កន្លងមក ការរៀបចំ និងដឹកនាំ​កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំទៅ​ដែលនាំមកជូនកម្ពុជានូវកិត្តិនាម កិត្តិសព្ទដ៏ល្អរន្ទឺរ ក៏ដូចជាបានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា​ឯកឧត្តម​នឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូលើវិស័យមួយចំនួន ដូចជាការ ជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លើវិស័យសុខាភិបាល លើវិស័យដោះមីនធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា​ឲ្យបានសម្រេចនូវគោលដៅ​ប្រទេសគ្មានមីននៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច វិស័យលទ្ធិប្រជាធិបតេយ្យ​និងសិទ្ធិមនុស្ស វិស័យការពារជាតិនិងវិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន​ការជួញ​ដូរគ្រឿងញៀនជួញដូរមនុស្សនិងឧក្រិដ្ឋកម្មផ្សេងៗទៀត។

 

 ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះ​ឯកឧត្តមវ៉ាយអេត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អូស្ត្រាលីប្រចាំកម្ពុជា។ 

 

 

សម្ដេចក៏បានសំដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតជាវិទ្យាស្ថានកាឌី សម្រាប់ការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះសោតទៀតក៏បាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខមួយនិងពូជស្រូវដទៃទៀត។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលកន្លងមកបានជួយកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំងសម្រាប់ទប់ស្កាត់ការីរាលជំងឺ កូវីដ-១៩។សម្ដេចបានមានប្រសាសន៍ថាជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ជំងឺកូវីដ-១៩ គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្រ និងជួយពីប្រទេសអូស្ត្រាលីទេ។

 

សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបានជួយដល់កម្ពុជាលើបញ្ហាដោះមីន និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ រួមនឹងវិស័យដទៃទៀត៕

 





 

Previous Post Next Post