នាព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញមកដោះស្រាយ ករណីទំនាស់ផ្លូវដើរ វាងបងប្អូននិងបងប្អូន ស្ថិតនៅភូមិព្រានទំ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។
ឯកឧត្ដម បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ចេះស្រលាញ់គ្នា ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក កុំឱ្យបញ្ហាវិវាទនឹងគ្នាតទៅទៀត ។ ជាលទ្ធផលភាគីបងប្អូនបង្កើតនឹងគ្នា ព្រមតាមយន្តការដោះស្រាយរបស់ឯកឧត្ដម ព្រមបេីកផ្លូវចេញចូលឡេីងវិញ ព្រមទាំងបានអរគុណឯកឧត្តម ដែលបានចុះមកដោះស្រាយវិវាទនេះជូនពួកគាត់ដល់ទីតាំងផ្ទាល់ ៕
Tags:
សន្តិសុខសង្គម