រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្តេចតេជោ ហ៊ុនសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា.....

នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់។ 

 

ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌ កោះពេជ្រ។

 

 

 មុននឹងមានប្រសាសន៍ទៅកាន់និស្សិតទាំងអស់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថាគិតត្រឹមថ្ងៃទី១មីនានេះ នៅសល់តែ ៦៥ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ក្រោយកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

 

សម្ដេចតេជោបានអបអរសាទរចំពោះនិស្សិតជ័យលាភីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ការសិក្សាជាភាពចាំបាច់ ដែលមនុស្សគ្រប់រូបត្រូវធ្វើ។ 

 

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសមួយចំនួនអាចនឹងប្រកាសថា ជំងឺកូវីដ១៩ ជាជំងឺផ្តាសាយធម្មតា។

 

 តែកម្ពុជា មិនប្រកាសចាត់ទុកជំងឺនេះ ជាផ្តាសាយធម្មតានោះឡើយ ហើយមិនទម្លាក់ចោលការការពារជំងឺកូវីដ១៩នោះទេ យើងត្រូវតែមានការការពារជាបន្តទៀត។

 

 ពាក់ព័ន្ធទៅនឹងរឿងសត្វក្ងោក សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត។ 

 

សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចចង់បង្វែរប្រជាពលរដ្ឋមកចិញ្ចឹមសត្វកម្រ ហើយសម្ដេចក៏បានណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។ 

 

 

សម្តេចតេជោចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមតែម្ដង។

 

សម្តេចតេជោបានថ្លែងថា ការអនុវត្តន៍ច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច។

 

 នៅថ្ងៃនេះ សម្តេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តនៅអង្គរសង្ក្រាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ នៅទឹកដីសៀមរាបអង្គរ។ 

 

នៅថ្ងៃនេះផងដែរ សម្តេចតេជោក៏អំពាវនាវដល់គណបក្សនយោបាយទាំងឡាយ គួរគោរពដល់សកម្មភាពប្រជាធិបតេយ្យ ដល់ក្រុមយុវជនសហគមន៍ ក្រុមយុវជនបរិស្ថាន ដែលធ្វើសកម្មភាពទាំងឡាយដែលគាំទ្ររាជរដ្ឋាភិបាល។

 

 ក្រុមយុវជនបរិស្ថាន និងសហគមន៍ទាំងនោះត្រូវបានរងការប្រមាថពីគណបក្ស និងបុគ្គល នៅពេលពួកគេធ្វើសកម្មភាពគាំទ្ររាជរដ្ឋាភិបាល បន្ទាប់ពីពួកគេចាកចេញឈប់គាំទ្រក្រុមប្រឆាំង។

 

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះគនិស្សិតជ័យលាភីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទាំងអស់ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យ ក្នុងការងារជាបន្តបន្ទាប់ទៀត៕

 

 








 

Previous Post Next Post