នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកិច្ចប្រជុំប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការត្រួតពិនិត្យលេីការងារព្រហ្មទណ្ឌ សន្តិសុខ គ្រឿងញៀន សណ្តាប់ធ្នាប់សាធារណៈ ស្ថិតិ ជាពិសេសក្មេងទំនើង។ កិច្ចប្រជុំនេះប្រព្រឹត្តនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីលលោក-លោកស្រី អធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតចំណុះអធិការរដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ ។
Tags:
សន្តិសុខសង្គម