ប៉ោយប៉ែត: នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងកើតមានគ្រោះអគ្គិភ័យឆេះកាស៊ីណូ ហ្គ្រេនដាយមិន ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័ យ។
កាស៊ីណូ ហ្គ្រេនដាយមិន បានកើតមានគ្រោះអគ្គិភ័យកាលពីវេលាម៉ោងប្រមាណ ១២យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា និងដោយមានការចូលរួមគាំទ្រពីភាគីថៃ បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងជួយសង្គ្រោះជនរងគ្រោះ ទាំងបុគ្គលិក និងភ្ញៀវ ដោយបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕
Tags:
ករណីអគ្គិភ័យ