ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានដឹកនាំក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ចុះពិនិត្យមើលស្ថានភាពភូមិសាស្ត្រនៅខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យវឌ្ឍនភាព និងស្ថានភាពប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក៏ដូចជាដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបញ្ហាប្រឈមផ្សេងៗ រួមមាន៖ ការលិចទឹកតាមបណ្តោយផ្លូវ ជម្រើសទីតាំងដីដែលត្រៀមបម្រុងសម្រាប់សាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នាពេលអនាគត ការខ្វះច្រកចេញសម្រាប់ប្រព័ន្ធលូ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតផងដែរ៕