(ខេត្តព្រៃវែង)៖នៅវេលាម៉ោង១១នឹង០០នាទីថ្ងៃទី២៩ខែកក្កដា ឆ្នាំ ២០២២នេះ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការ អ.ហ ខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមគុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនឹងកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចមុខវត្តកោះចេក ស្ថិតក្នុងភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក
១/ឈ្មោះផា ឌុល ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។
២/ឈ្មោះភិន សារ៉េត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនេសាទ រស់នៅភូមិសំបួរ ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។
៣/ឈ្មោះនិន សាម៉េត ភេទប្រុស២៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។
៤/ឈ្មោះអោក ឆុនី ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រែកជ្រៅ ឃុំសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។
៥/ឈ្មោះញឹម វីរ៉ាត់ ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
៦/ឈ្មោះឡេ វ៉ាំងតាំ ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រែកជ្រៅ ឃុំសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។
៧/ឈ្មោះឆក សុខណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចាប់យកវត្ថុតាងរួមមាន ៖
១/ថ្នាំញៀន១០កញ្ចប់(ញ៉ុះញង់មួយកញ្ចប់)
២/ឧបករណ៍ជក់ថ្នាំមួយចំនួន
៣/ម៉ូតូ០១គ្រឿង
៤/ទូក+ម៉ាស៊ីន ០៣គ្រឿង
៥/ទូរសព្ទដៃចំនួន០៧គ្រឿង
៦/ ជញ្ជីងថ្នាំញៀន ០១ គ្រឿង
៧/ ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន
៨/ កាំភ្លើងកែឆ្នៃ០២ដើម
៩/ ដែកកេះ ០៤
១០/កន្រ្តៃ០១
១១/ ឧបករណ៍ឆក់០២គ្រឿង
១២/ អាគុយ០៤ បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងឃាត់ខ្លួននៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕