រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ស្លា-ប់ម្នាក់និងរបួសធ្ង-ន់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ដោយរថយន្តបានបុកជាមួយម៉ូតូផ្លោងមនុស្សជាច្រើនម៉ែត្រ...

ភ្នំពេញ៖មានហេតុដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយម៉ូតូមួយគ្រឿងបានបុកជាមួយនិងរថយន្តស្របពេលដែលរថយន្តកំពុងបត់ឆ្លងផ្លូវបណ្តាលអោយយុវជន២នាក់បើកបរនិងរួមដំណើរលើម៉ូតូផ្លោងចេញជាច្រើនម៉ែត្រ ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យចំណែកឯម៉ូតូខ្ចាត់ទៅខាងលើរថយន្តខូចខាតយ៉ាងដំណំ។

 តាមប្រភពព័ត៌មានដែលទទួលនៅជុំវិញទីតាំងកើតហេតុបានប្រាប់អោយដឹងថាមុនពេលកើតហេតុមានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សរពាក់ស្លាកលេខ ភ្នំពេញ1HX 2241បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនភ្លាមៗនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាកTOYOTA ព្រូសពណ៌សរពាក់ស្លាកលេខ ភ្នំពេញ2 BC 2373 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរតាមបណ្តោយផ្លូវកើតហេតុខាងលើទិសដៅពីកើតមកលិចបញ្ច្រាស់ទិសគ្នាមួយនិងម៉ូតូលុះមកដល់ត្រង់ចំណុចកើតហេតុនៅដែលរថយន្ត ខាងលើកំពុងតែបត់ឆ្លងផ្លូវក៏ត្រូវបានបុកជាមួយនិងម៉ូតូពេញទំហឹងបណ្តាលយុវជន២នាក់ជិះលើម៉ូតូផ្លោងជាច្រើនម៉ែត្រនិងម៉ូតូបានខ្ចាត់ទើលើរថយន្តរងការខូចខាតយ៉ាងដំណំ នៅពេលដែលរថយន្តសាមុយកំពុងដឹកយកទៅសង្គ្រោះដោយសាររបួសយុវជនម្នាក់ធ្ងន់ធ្ងពេកក៏ត្រូវបានស្លាប់បាត់បង់ជីវិត និងយុវជនម្នាក់ក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះនៅឯមន្ទីពេទ្យ យុវជនម្នាក់ដែលបានស្លាប់ខាងលើមិនទាន់បានទទួលបានអត្តសញ្ញាណនៅឡើយទេ ចំណែឯអ្នកបើកបររថយន្តបានចាកចេញពីទីតាំងកើតហេតុបាត់ស្រមោស។ 

 

ក្រោយសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវបានវាស់វែងរថយន្តនិងម៉ូតូយកទៅរក្សាទុក និងសពយុវជនដែលបាមស្លាប់ខាងលើសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីអោយក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។







 

 

 

Previous Post Next Post