នារសៀលថ្ងៃអង្គារ ០៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធចុះពិនិត្យការស្ដារប្រឡាយបឹងត្របែក និងផ្ទៃអាងស្ដុកទឹកបឹងត្របែក ដើម្បីជំរុញការងារស្ដារប្រឡាយឱ្យបានទាន់រដូវវស្សានេះ និងធានាទឹកក្នុងប្រឡាយហូរដល់ស្ថានីយបូម។
Tags:
ព័ត៌មានជាតិ