ក្រចេះ÷លោក នូ សុផល អភិបាលរងស្រុកស្នួល បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តដេាយខ្លួនឯង ហើយក្រឡាប់ធ្លាក់ពីលើផ្លូវចូលប្រឡាយទឹក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង២ និង៣០ ទាបភ្លឺឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំនុចផ្លូវជាតិលេខ៧ ស្ថិតនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦៨ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
យោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថា លោកនូ សុផល អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ធ្វេីដំណេីរពីទិសខាជេីង ឆ្ពោះទៅទិសខាងត្បូង បើករថយន្ដម៉ាកហាយប្រ៊ីតពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2R=5300 ដោយបើកបរបរក្នុងល្បឿនលឿនដល់ចំនុចកើតហេតុខាងលើ រ៉េចង្កូតរអិលធ្លាក់ផ្លូវក្រឡាប់រថយន្តចូលក្នុងប្រឡាយទឹកតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខែ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕