នាព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោត និងពិនិត្យគម្រោងទីតាំងសាងសង់ស្ថានីយទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីរចនាធ្វើជាអាងស្ដុកទឹក និងធ្វើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតសម្រាប់ភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញ និងមួយផ្នែកនៃស្រុកកណ្ដាលស្ទឹង និងមួយផ្នែកនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
Tags:
ព័ត៌មានជាតិ