នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១៨:៤០ លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុក បានដឹកនាំកម្លាំងចុះបង្ក្រាបករណីប៉នប៉ងមនុស្សឃាតដោយចេតនានៅចំណុចក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិទឹកប៉ោង ឃុំបឹងព្រាវបង្ករឡើងដោយឈ្មោះឈឿន ផានិត ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករបើកឡានដឹកទឹកកកមានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើបានធ្វើសកម្មភាពយកកាំបិតកៃចុងស្រួចប្រវែង ២៤សង់ទីម៉ែត្រចាក់ទៅលើជនរងគ្រោះឈ្មោះហឿន ឈីម ភេទស្រីអាយុ ៥២ឆ្នាំបច្ចុប្បន្នភូមិឃុំជាមួយគ្នាបណ្ដាលឲ្យរងរបួសចំនួន ២ កន្លែង ធ្ងន់ (មកពីគំនុំ)។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីសួរចម្លើយនិងកសាងសំណុំរឿងតាមនីតិវិធី៕ ថ្ងៃព្រហស្បតិ៍៣កើត ខែជស្ឋ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹង ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២