រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មានករណីអគ្គីភ័យ​ឆេះមួយកន្លែងនៅផ្លូវលំ ភូមិដើមចាន់ ក្រុម ០៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ====

រាជធានីភ្នំពេញ​៖ (ព័ត៌មាន​លម្អិត​​)​ នៅវេលាម៉ោង​១៦និង០០ នាទីល្ងាច ថ្ងៃច័ន្ទ៦រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២២ មានករណីអគ្គីភ័យ​ឆេះមួយកន្លែងនៅផ្លូវលំ ភូមិដើមចាន់ ក្រុម ០៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះ លឹម ភារុណ ភេទ​ ​ប្រុស អាយុ ៤២​ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

 

 +​ មូលហេតុ:​ បណ្តាល​មក​ពី​ការដុតផ្ទះបង្កជាអគិ្គភយ័ ។

 

 +​ ប្រភេទសំណង់: ថ្មឈើប្រក់ស័ង្កសី ទំហំ​ ៣ម៉ែត្រ x ៤ម៉ែត្រ។

 

 +​ ខូចខាតសម្ភារៈ​ ឆេះផ្ទះអស់ចំនួន​ ៣៧​ ខ្នង រួមទាំងសំភារះអស់ទាំងស្រុង ។

 

 -​ ស្លាប់​មនុស្ស​ :​ គ្មាន​ ។

 

 -​ របួស​មនុស្ស​: គ្មាន​ ។

 

 +​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន​ ២៣​ គ្រឿង​ ប្រេីប្រាស់ទឹកអស់ ២៣​ រថយន្ត​ ស្មើរនឹង ៩២​ ម៉ែត្រគូប ។ 

 

+​ រថយន្តជំនួយអន្តរាគមន៍: -​ រថយន្តក្រសួងមហាផ្ទៃចំនួន​ ០៤​ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៤​ រថយន្ត​ ស្មើរនឹង ១៦ម៉ែត្រគូប​ ។ 

 

 -​ រថយន្ត ង៧០​ ចំនួន​ ០៥​ គ្រឿង មិនបានប្រើប្រាស់ទឹក​ ។ 

 

-​ រថយន្តសាលាខណ្ឌច្បារអំពៅចំនួន​ ០១​ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣​ ស្មើរនឹង ០៤ម៉ែត្រគូប​ ។ -​ 

 

រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប ។ 

 

-​ រថយន្តទីក្រុងនរា​ ចំនួន​ ០១ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣​ រថយន្ត​ ស្មើរនឹង ០៤ម៉ែត្រគូប ។ -​ រថយន្តក្រុមហ៊ុនកម្ពុជា​ ចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើរនឹង ០៦ម៉ែត្រគូប ។ -​ រថយន្តបុរីប៉េងហួត​ ចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ ចំនួួន ០៣​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប ។ ​-​ ពន្លត់ចប់​:​ នៅវេលា​ម៉ោង​ ១៨:០០ នាទីល្ងាច​ នាថ្ងៃខែឆ្នាំដដែល។







 

Previous Post Next Post