-កាលពីថ្ងៃ អង្គារ១៤រោជខែជេស្ឋឆ្នាំខាលសត្វាស័កព.ស.២៥៦៦ត្រូវនិង ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២វេលាម៉ោង ២២និង៣០នាទីនិងបន្តដល់ថ្ងៃទី២៩ ខែ មិថុនាឆ្នាំ២០២២នេះនៅចំណុវក្រុមទី ០៤ ភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តមកែវសុជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ បន្សាយត្រែងនៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល ចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់គឺ៖
១-ឈ្មោះ ឆៃ ឆេនភេទប្រុសអាយុ២៨ឆ្នាំភូមិ កោងកាងឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះអឿន ពៅភេទប្រុសអាយុ ៣៥ឆ្នាំរស់នៅភូមិបន្សាយត្រែងឃុំបន្សាយត្រែងស្រុកថ្មគោលខេត្តបាត់ ដំបង ជាប្តី ។
៣-ឈ្មោះសៀង ថាវីភេទស្រីអាយុ៣៦ឆ្នាំត្រូវជាប្រពន្ធរស់នៅជាមួយគ្នា។
-*វត្ថុតាងចាប់យកបានរួមមាន៖ -ម្សៅ ក្រាមពណ៌សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៌សថ្លាចំនួន០៧ថង់តូចទម្ងន់ ៣,៧៧ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន ។
-ដែកកេះចំនួន០២ -បំពង់សំរាប់ជក់គ្រឿងញៀនចំនួន០១ -ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀចំនួន០១ -ការបូបពណ៌ខៀវចំនួន០១ -ទូរស័ព្ទដៃចំនួន០១ចាស់ -សំភារៈសំរាប់ច្រកគ្រឿងញៀនមួយចំនួន -ដបសំរាប់ជក់គ្រឿងញៀនចំនួន០១ ករណីនេះនគរបាលស្រុកកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនិតិវិធី ច្បាប់៕(រូបភាពនគរបាលស្រុកថ្មគោល)