នៅថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីលោកអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យស្ថានភាពផ្លូវលេខ៩៩ រួចមក ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានចុះធ្វើការជួសជុល និងឈូសឆាយនៅកំណាត់ផ្លូវលេខ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
Tags:
ព័ត៌មានជាតិ