កោះកុង ៖ នៅថ្ងៃអាទិត្យ៥រោចខែជេស្ឋឆ្នាំខាលចត្វាស័កព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៩.០៦.២០២២ វេលាម៉ោង១៦និង០០នាទីល្ងាច មានករណីឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់កើតឡើងបណ្តាលអោយប្រជាពលរដ្ឋចំនួន២នាក់ស្លាប់ស្ថិតនៅចំណុចស្រែត្រែងក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។
១ ឈ្មោះ បូ សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បុខរបរសិស្ស ។
២.ឈ្មោះ រតនះ ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងពីររស់នៅភូមិឃុំខាងលើ ។
តាមការបំភ្លីរបស់ម្តាយសពបានបញ្ជាក់ថា កូននិងក្មួយបានទៅជួយភ្ជួរស្រែ ខណៈមានភ្លៀងលាយផ្គររន្ទ:ហើយក៍បានត្រូវរន្ទះបាញ់ចំក្មេងទាំំងពីរបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សពទាំងពីរសមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕