សៀមរាបៈ នៅ រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ៣២២-៣២៣ ស្ថិតក្នុងភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បុរសរងគ្រោះ បានជិះម៉ូតូម្នាក់ឯង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ១.L ៥៦.៣៤ ពីទិសខាងកើត ទៅទិសខាងលិច ហើយបានបុកគ្នា ជាមួយរថយន្តម៉ាកតូយ៉ូតា ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប ២.B ២៥.៩១ បើកបរពីទិសខាងលិច ទៅខាងកើត ដោយជនមិនស្គាល់អត្តសញ្ញាណ បណ្ដាលឱ្យអ្នកបើកម៉ូតូ បានស្លាប់ នៅនឹងកន្លែងកើតហេតុតែម្ដង។ ចំណែកអ្នកបើក រថយន្ត បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត ចោលនៅកន្លែងកើតហេតុ។