ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២ វេលាម៉ោង៦:០០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីចោរកម្ម (លួចរថយន្ត ) នៅចំណុចមុខកន្លែងផ្ញេីរឡានម៉ូតូT3 ផ្លូវ154 ភូមិ5 សង្កាត់ ជ័យជំនះ ។
ជនសង្ស័យមាន ឈ្មោះ អ៉ឹម រតនា ហៅឡែន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
សមត្ថកិច្ចដកហូត វត្ថុតាងដកហូត៖ ១.ម៉ាកToyota VIOS ពណ៏ទឹកប្រាក់ លេខម៉ាស៉ីន INR5177853 លេខតួ F3501034432 ស្លាកលេខ ភ្នំពេញ 2AS-0194 ផលិតឆ្នាំ2018។ ជនសង្ស័យបានសារភាពថា ខ្លួនលួចរថយន្តស្ថិតនៅចំណុច សណ្ឋានគារAPPLE បុរីញូថោន ផ្លូវសហពន្ធ័រុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធ៏សែនជ័យ ។
ភ្លាមនោះកម្លាំងជំនាញរបស់អធិការដ្ឋានខណ្ឌដូនពេញ បានទាក់ទងទៅប៉ុស្តិ៏នគរបាលរដ្ឋបាលចោមចៅ៣ ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ អធិការដ្ឋាន បានប្រគល់ជនសង្ស័យរួមនឹងវត្ថុតាងអោយអធិការដ្ឋាននរបាលខណ្ឌពោធិ៏សែនជ័យ ដេីម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។