កំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋ និងតូបចំនួន ១៤ខ្នង ដែលស្ថិតនៅតាមបណ្តោយផ្លូវចូលទៅរមណីយដ្ឋានគីរីរម្យ និងជាប់ផ្សារត្រែងត្រយឹង ក្នុងភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គីភ័យលេបត្របាក់ កាលយប់រំលងអាធ្រាត ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ហេតុការនេះ លោកមេបញ្ជាការដឹកនាំកម្លាំងផ្ទាល់ បានចុះពិនិត្យ និងដឹកនាំផ្ទាល់លើការងារអន្តរាគមបាញ់ពន្លត់។