ព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនអាជីវករផ្សារឈូក ស្ថិតក្នុងភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងស្រុក មន្ត្រីរាជការចំណុះសាលាស្រុកឈូក និងលោកមេឃុំពាក់ព័ន្ធ។