នាព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២២ នេះ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ ក្របខ័ណ្ឌ ស្នងការដ្ឋាន អធិការដ្ឋាននគរបាលក្រុងសំរោង,ស្រុកចុងកាល់,ស្រុកបន្ទាយអំពិល និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ សរុប ចំនួន ៩៥ នាក់ ស្រី ០៨ នាក់ ក្រោមអធិបតីភាព លោក ឧ-ទោ ហួត សុធី ស្នងការនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោក អធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក និងកងកម្លាំងក្នុងអង្គពិធីសរុប ១១០ នាក់ ស្រី ១០ នាក់ ។
ក្នុងនោះ - ផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន ៤៣ នាក់ ស្រី ០៥ នាក់ ។ - បំពាក់ឋានន្តរស័ក្តិ ចំនួន ៥២ នាក់ ស្រី ០៣ នាក់ ។