នៅថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១១.៣០នាទី មានករណីក្មេងប្រុស២នាក់លង់ទឹកស្លាប់នៅស្រះវត្តតុំ មូលហេតុ: ចុះពីរៀននៅសាលាបឋមសិក្សាតុំ ម៉ោង១១ .០០ កុមារាទាំងពីរជិះកង់មួយមានគ្នាពីនាក់ បាននាំគ្នាទៅលេងទឹក មើល ត្រីប្រាធំៗត្រីក្រិមក្នុងស្រះវត្តតុំ ហើយរអិលជើងនិងកាំជណ្តើរ បណ្តាលអោយធ្លាក់ចូលក្នុងស្រះទឹក ហើយកុមារាម្នាក់ទៀតចុះទៅជួយតែអកុសលស្លាប់ទាំងពីរ។
_កុមារាលង់ទឹកស្លាប់ទី១ មានឈ្មោះ ផែង សុខនី ភេទប្រុ អាយុ៨ ឆ្នាំ មានទីលំនៅភូមិ តុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ _កុមារាលង់ទឹកស្លាប់ទី២ មានឈ្មោះ គី សារា៉ត់ ភេទប្រុស អាយុ៨ឆ្នាំ មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា សពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទំនៀមទម្លាប់ ស្ថិតនៅ ភូមិតុំ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕