ព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារម៉ូតូឌុប តាក់ស៊ី គ្រូបង្រៀន និងគ្រូពេទ្យ ក្នុងស្រុកដងទង់។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកំលាំងគ្រប់ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងស្រុក មន្ត្រីរាជការចំណុះសាលាស្រុកដងទង់ លោកមេឃុំពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ស្រុក និងឃុំ។