ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ជំនួសមុខអោយគ្រួសារសពក្មួយប្រុស "ឡាយ ប៉ុនលេង" អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ World Vision និង Child Protection Unit ដែលបានផ្ដល់អំណោយលក្ខណៈមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ព្រមទាំងជួយកាត់បន្ថយចំណាយការរៀបចំបុណ្យសព ។ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពរបស់ក្មួយប្រុស បានទៅសោយសុខក្នុងសុគតិភពជាកុំបីឃ្លៀងឃ្លាតឡើយ និង សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសេីរ ជូនចំពោះថ្នាក់ដឹកនាំ និងក្រុមការងារ ព្រមទាំងក្រុមគ្រួសារទាំងអស់ នៃអង្គការទាំងពីរ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 🙏🙏🙏 Date: 11 Feb 2022 On behalf of Lay Ponleng’s family, Police Inspectorate of Sotnikum District would like to express our deep gratitude to World Vision and Child Protection Unit for providing humanitarian donations such as food and money to share the condolences with the corpse’s family as well as help to reduce funeral expenses. We all pray for Lay Ponleng RIP. And also wish all World Vision & CPU teams BEST WISHES! 🙏🙏🙏