នារសៀលថ្ងៃ ពុធ ១ កើត ខែ មាឃ ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២២ នាសាលអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគារ W ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីចំនួន ២៧ រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ជាមូយនេះផងដែរ តំណាងក្រុមនិស្សិតអាហារូបករណ៍ក៏បានគោរពថ្លែងអំណរគុណជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់នូវពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យក្រុមនិស្សិតអាហារូបករណ៍ បានចូលសម្តែងការគួរសម ព្រមទាំងផ្តល់អនុសាសន៏ណែនាំដ៏មានសារៈសំខាន់មួយចំនួន ជូនដល់ក្រុមនិស្សិតជ័យលាភីមុនពេលចាកចេញទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលីផងដែរ ។