ខេត្ត កោះកុង ហេតុកាណ៍នៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២២ វេលាម៉ោង ២២:០០នាទី មានករណីបង្ករហឹង្សាក្នុងគ្រួសារ (កូនវាយឪពុក) នៅចំណុចក្នុងផ្ទះស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល បង្កឡើងដោយជនសង្ស័យឈ្មោះ ប្រាក់ សុគន្ធ ភេទ ប្រុសអាយុ ២៤ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដបានធ្វើសកម្មភាពយកដំបងឈើជ្រុងប្រវែង ៧០ សង់ទីម៉ែត្រមានជាប់ដែកគោលវាយទៅលើឪពុករបស់ខ្លួនឈ្មោះ ប្រាក់ សម្រុង ភេទប្រុសអាយុ ៦០ ឆ្នាំបណ្ដាលឱ្យរងរបួសចំនួន ៣ កន្លែង(ធ្ងន់)។ ដោយអនុវត្តតាមបទបញ្ជារបស់លោកអធិការ កម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ស្រែអំបិល ជនស្ស័យ ត្រូវបានឃាត់ខ្លួននាំមកកាន់អធិការដ្ឋាន រួមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។