ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ទទួលដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ២លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់ឯកឧត្តមស្នងការ ជូនមន្ត្រីអន្តរាគមន៍ពិសេស ដែលមានជម្ងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្សី។
ក្នុងឱកាសនោះដែរ កម្លាំងអន្តរាគមន៍ពិសេស ក៏បានគោរពនិងថ្លែងអំណរគុណចំពោះលោកស្នងការរង និងក្រុមការងារ ជាពិសេសឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ដែលមានជម្ងឺ និងជួបការលំបាក៕