ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំ កងកម្លាំង មន្ត្រីរាជការ ចូលរួមដាំកូនឈើឡើងវិញតំបន់៣ ក្នុងភូមិក្របៅ កំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ថ្ងៃទី២៧ មករានេះ ជាការដាំលើកទី៦ បញ្ចប់ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ នៃផ្ទៃដីក្រវ៉ាត់ជាប់បឹងទន្លេសាប។ ឯកឧត្តម អភិបាលខេត្ត សម្តែងការអរគុណ និងកោតសរសើរសម្រាប់ការចូលរួមរបស់មេបញ្ជការ ស្នងការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទមន្ត្រីរាជការ អាជ្ញាធរដែនដី មន្ទីរអង្គភាពទាំងអស់ យ៉ាងសស្រាក់សស្រាំ ទទួលបានជោគជ័យ តាមផែនការ៕