រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម សុខ ប្រសិទ្ធិ៖ សិទ្ធិនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានច្បាប់ធានាយ៉ាងពេញលេញ ប៉ុន្តែមិនអនុញ្ញាតឱ្យប៉ះពាល់អ្នកដទៃ និងសន្តិសុខជាតិនោះទេ

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ «យោងតាមច្បាប់ និងបទបញ្ញត្តិនានារបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ត្រូវបានធានាយ៉ាងពេញលេញ ប៉ុន្តែច្បាប់មិនអនុញ្ញាតឱ្យនរណាម្នាក់អាចធ្វើប៉ះពាល់សេចក្តីថ្លៃថ្នូរបស់អ្នកដទៃ ប៉ះពាល់ប្រយោជន៍ ទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសនោះគឺសន្តិសុខជាតិនោះទេ ដូចដែលមានចែងក្នុងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពជា»។ ឯកឧត្តម បានបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចពិភាក្សាស្តីពី «ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ រាជធានីភ្នំពេញ។ ឯកឧត្តម បានបន្តទៀតថា៖ សិទ្ធសេរីភាពសារព័ត៌មាននៅកម្ពុជាបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិយ៉ាងពិតប្រាកដ ដូច្នេះហើយទើបសេរីភាពព័ត៌មាន គឺជាសិទ្ធិមូលដ្ឋាន ដែលត្រូវបានធានាក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធអន្តរជាតិនានា ជាពិសេស សិទ្ធិជាច្រើនដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និងអនុសញ្ញាទាំងអស់ដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានអនុម័តតាំងពីឆ្នាំ១៩៩៣ មកម៉្លេះ។ ឯកឧត្តមក៏បានបន្ថែមផងដែរថា៖ បើទោះជាមានអ្នកសារព័ត៌មានមួយចំនួនធំបានបំពេញតួនាទីរបស់ខ្លួនត្រឹមត្រូវស្របតាមវិជ្ជាជីវៈយ៉ាងណាក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ មានអ្នកសារព័ត៌មានមួយចំនួនតូច បានទទួលរងបណ្តឹងទាំងក្នុងរឿងស៊ីវិល ព្រហ្មទណ្ឌ និងករណីដទៃផ្សេងទៀតផងដែរ។ ហើយជាការឆ្លើយតប ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែយកចិត្តទុកដាក់ និងជួយសម្របសម្រួលដោះស្រាយបញ្ហានានាដល់អ្នកសារព័ត៌មាន ដើម្បីធានាបានការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន។ ជាក់ស្តែងក្រសួងបានបង្កើតគណៈកម្មការនីតិកម្ម គណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន និងក្រុមមេធាវីប្រចាំក្រសួងព័ត៌មាន ដែលសុទ្ធតែជាអង្គភាពជំនាញក្នុងការអនុវត្តភារកិច្ចដោះស្រាយ និងគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានផងដែរ៕
Previous Post Next Post