ភ្នំពេញ៖ បុរសម្នាក់បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០២០ មួយគ្រឿងចេញពីធ្វើការ បានធ្វើដំណើរត្រឡប់ទៅផ្ទះបងថ្លៃ តែអកុសលត្រូវបានរថយន្តប្រភេទធុនធំមួយគ្រឿងបើកបុកចំពីមុខពេញទំហឹងបណ្តាល ឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមទាំង សម្ថកិច្ចចុះធ្វើការអន្តរាគមន៍ឃាត់ខ្លួនបុរសជាតៃកុងរថយន្តបានភ្លាមៗ ហេតុការណ៍នេះកើតឡើងនៅនៅវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ក្រុមកាងារឲ្យបានដឹងថា ៖ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿងមិនចាំម៉ាក ពាក់ស្លាកលេខព្រៃវែង 3A-1690 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តក៏បានរ៉េចង្កូតទៅបុកចំពីមុខបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខព្រៃវែង 1S-9093 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅបញ្ជ្រាសទិសគ្នាបណ្តាលឲ្យបែកលលាដ៏ក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង។
ចំណែករថយន្តនៅមិនទាន់អស់ល្បឿនជ្រុលទៅបុករបងដែកទីតាំងលក់កង់រថយន្តដែលបណ្តាល ឲ្យរងការខូចខាតនូវទ្រព្យសម្បត្តិមួយចំនួនថែមទៀត។
សពរងគ្រោះមានឈ្មោះ គុង ម៉ោង ភេទប្រុស អាយុ ២៣ឆ្នាំ ទីកន្លែងស្នាក់នៅបច្ចុប្បន្ន ភូមិបន្ទាយដែក ស្រុកម៉ោងរស្សី ខេត្តកំពង់ស្ពឺ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការសម្រួលចរាចរណ៍នៅទីតាំងខាងលើ ព្រមទាំងទាក់ទងទៅកាន់សម្ថកិច្ចជំនាញផ្នែកចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តរួមទាំងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានក្រុមគ្រូពេទ្យធ្វើការ ប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិយក ទៅបូជាតាមប្រពៃណី៕