ភ្នំពេញ÷បុរសម្នាក់សង្ស័យស្រវឹងស្រាបើកកង់បីឥណ្ឌាមួយគ្រឿងបត់ឆ្លងផ្លូវត្រូវបានបុរសម្នាក់ជិះម៉ូតូមកបុកចំពាក់កណ្ដាលពេញទំហឹងក្រឡាប់ផ្ងាជើងខូចខាតយ៉ាងដំណំ ម្ចាស់ម៉ូតូបែកគុំត្រចៀកឈាមហូស្រោចខ្លួន ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ៈនឹង៣៥នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៣០ ម៉ែត្រ ក្បែរនឹងក្រសួងកិច្ចការនារី ក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ៈ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីរប្រជាពលរដ្ឋនៅកន្លែងកើតហេតុណ៍បានប្រាប់ឲ្យដឹងថានៅមុនពេលហេតុការនេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីផលលិតនៅឆ្នាំ២០២០ ពណ៌សមួយគ្រឿងស្លាកលេខភ្នំពេញ1IO-7953 ជិះធ្វើដំណើរនៅលើដងផ្លូវ៣០ ម៉ែត្រទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ត្រង់ចំណុចនឹងផ្លូវបំបែកជាបីក៏ស្រាប់តែមានបុរសម្នាក់បើកកង់បីឥណ្ឌាពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2S-5725 បើកធ្វើដំណើរបញ្រ្ចាស់ទិសដៅគ្នាពីជើងទៅត្បូងមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបួងចង្កូតបត់ឆ្វេង មិនប្រយ័ត្នត្រូវបានម៉ូតូជិះមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹងធ្វើឲ្យកង់បីក្រឡុាប់ផ្ងាជើងរងការខូចខាតម៉ូតូហើយនឹងកង់បីយ៉ាងដំណំ បណ្ដាលឲ្យម្ចាស់ម៉ូតូដួលបោកទៅនឹងថ្នល់ បែកគុំត្រចៀករងរបួសធ្ងន់ត្រូវបានរថយន្តសមមួយដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែងយកកង់បីឥណ្ឌានិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី០៣ៈ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។