ភ្នំពេញរ÷រថន្តកូរ៉េមួយគ្រឿងវ៉ាជែងបុករ៉ឺម៉កម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លា .ប់.ចំណែកឯរថយន្តនិងរុឺម៉ករងការខូចខាតយ៉ាងដំណុំបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦:២០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវព្រៃស ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស.ព.ជនរងគ្រោះមានឈ្មោះកើត ផុន ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតរស់នៅ ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅទួលពង្រ សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-4896 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតលុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ាជែងក៏រេចង្កូតចូលទៅចំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកជាមួយរ៉ឺម៉កម៉ូតូ១គ្រឿង ដែលកំពុងបើកបរបញ្រ្ចាស់ទិសគ្នាពេញទំហឹងតែម្ដង បណ្ដាលឱ្យម្ចាស់រ៉ឺម៉កស្លា .ប់.ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តបើកទ្វារចុះពីលើរថយន្តដាក់មេប្រូចបាត់ស្រមោលសូន្យ ។
ក្រោយពេលហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីត្រួតពិនិត្យមើលរួចរាល់ ទើបកម្លាំងនគរបាលមូលដ្ឋានខណ្ឌដង្កោសហការគ្នាជាមួយកម្លាំងផ្នែកជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កទៅរក្សាទុកនៅនគរបាលចរាចរណ៍ក្រុងដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់។
ស.ព.ជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។